​​​ដើម្បីរក្សានូវគោលចារិកនិងខឿនវប្បធម៍របស់សញ្ជាតិខ្មែរយើងខ្ញុំក្នុងនាមជាព្រះចៅអធិការនិងគណះកម្មការវត្តសូមលើកឡើងនិងឧទេ្ទសនាមជូនទស្សនិកជន មិត្តអ្នកអានអំពីស្នាដៃនៃការកសាងវត្តខ្មែរមួយក្នុងចំណោម ១៤១ វត្ត នៅខេត្តត្រាវិញ (ដែនដីសណ្តរទន្លេមេគង្គ ភាគខាងត្បូងនៃប្រ ទេសវៀតណាម​)វត្តនោះមាននាមថា:​​វត្តពោធិសិរី​ស្ថិតនៅក្នុងឃុំហ្វាតឹងស្រុកកំពង់ស្ពានខែត្រត្រាវិញ(កម្ពុជាក្រោម)

ព្រះពុទ្ធសាសនា

មានសទ្ធាត្រូវតែមានបញ្ញា


Swaypok      បន្ទាប់ពីបានអាននូវមតិរបស់ព្រះតេជគុណ និងប្រិយមិត្តយើង ឃើញថាសុទ្ធសឹងតែពោល សំដៅយោងទៅដល់ ព្រះធម៌ និង ខ្លះទៀត គំនិត ផ្ទាល់ខ្លួន នេះ​ពិតជាគួរឲ្យចាប់អារម្មណ៍ ខ្លាំងណាស់។ បន្ទាប់ពីនេះខ្ញុំបាទសូម លើក យកនូវ​​ធម្មទស្សន៍ខ្លះ ដែល​ទាក់​ទងពាក្យថា “សទ្ធា” ។ ពុទ្ធសាសនា គឺជាសាសនានៃ “បញ្ញា” ហើយបញ្ញានេះឯងវាគ្រប ដណ្តប់ទៅ ព្រះធម៌ពួក ដទៃជា​រៀងដរាប​។ ពាក្យ​ថា”សទ្ធា” ដែលប្រែថា ជំនឿ ឬការជឿនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ពុំដែលបាន បដិសេធ ម្តងណាឡើយ តែទ្រង់​បានបញ្ជាក់ថា “សទ្ធាត្រូវតែគ្របដណ្តប់ដោយបញ្ញា” ។ កិច្ចការផងទាំងពួង សុទ្ធសឹងផ្តើមឡើងដោយសទ្ធា និងសម្រេចសព្វគ្រប់ដោយ​បញ្ញាទាំងអស់ បើមិនមានសទ្ធាទេកិច្ចការគ្រប់យ៉ាង គឹមិនអាច ផ្តើមឡើង បាន​ឡើយ តែជាកិច្ចការដែលផ្តើមឡើង ដោយសទ្ធាហើយ ដណ្តប់ដោយបញ្ញា​។​ មានពួកធម៌ជាច្រើន ដែលសុទ្ធតែផ្តើមមុខដោយពាក្យថា “សទ្ធា និង បញ្ចប់ដោយពាក្យថា បញ្ញានេះឯង។ គោលធម៌ទាំងនោះមាន សម្បរាយិកត្ថសំវត្តនិកធម៌ (ធម៌ប្រព្រឹត្តទៅដើម្បីជា ប្រយោជន៍ចំពោះមុខ,  គោលធម៌ដែល អំណោយប្រយោជន៍ សុខជាន់ខ្ពស់ឡើងទៅ) នាំមុខដោយសទ្ធាសម្បទា និងមាន សីលសម្បទា ចាគសម្បទា និងបញ្ចប់ ដោយបញ្ញាសម្បទា។ មួយពួកទៀតពោលពី ពលៈ ៥ (ធម៌ដែលជាកម្លាំង) នាំមុខដោយពាក្យថា សទ្ធា មាន វិរិយៈ សតិ សមាធិ និងបញ្ចប់ដោយ បញ្ញានេះដែរបញ្ញា។ ធម៌ ៥ យ៉ាងនេះ ហៅម្យ៉ាងទៀតថា ឥន្ទ្រីយ៍ (ធម៌ដែលជាធំក្នុងកិច្ចរបស់ខ្លួនដែលហៅ ថាឥន្ទ្រីយ៍ព្រោះ អត្ថន័យថា ជាធំក្នុងការបំពេញនាទីម្យ៉ាងៗរបស់ខ្លួន គឺជាម្ចាស់ការក្នុងគ្រប់គ្រង នូវការមិនមានសទ្ធា ការខ្ជិលច្រអូស ការធ្វេស ប្រហែស រវើរវាយ និងការវង្វេងតាមលំដាប់ ដែលហៅថា ពលៈ ព្រោះអត្ថន័យថា ជាកម្លាំងធ្វើឲ្យកើតភាព គង់វង្សនៃសទ្ធាជាដើម ម្យ៉ាងៗ នឹងមិនអាចគ្របដណ្តប់​​ បានឡើយ ។ ពលៈពួកនេះជា គោលបដិបត្តិផ្លូវចិត្តឲ្យឈានចូលទៅដល់ភាពរួចផុត (វិមុត្តិ) ដោយត្រង់។ នៅមានពួកធម៌មួយទៀតហៅថា វេសារជ្ជករណធម៌ ៥ (ធម៌ធើ្វឲ្យកើតសេចក្តីក្លាហាន, គុណធម៌ដែលធ្វើឲ្យកើតសេចក្តីក្លៀវក្លា) នាំមុខដោយពាក្យថា  សទ្ធា ទៀត បន្ទាប់មកមាន សីល ពាសុសច្ចៈ វិរិយារម្ភៈនិងបញ្ចប់ដោយបញ្ញា ដែរ។ នៅមានពួកធម៌មួយទៀតហៅថា អរិយវុឌ្ឈិ ៥ (ភាពចម្រើន យ៉ាងប្រសើរ, គោលធម៌ចម្រើន របស់អារិយជន) នាំមុខដោយ ពាក្យថា សទ្ធា បន្ទាប់មាន សីល សុតៈ ចាគៈ និងបញ្ចប់ដោយពាក្យថា បញ្ញាដែរ។ និយាយពីពាក្យថាសទ្ធាផ្ទាល់នេះវិញ មានន័យថា “ជំនឿ, ការជឿដែលប្រ​កប​ដោយហេតុផល” មាន៤យ៉ាងគឺ៖
        ១. កម្មសទ្ធា (ជឿកម្ម, ជឿច្បាប់កម្ម, ជឿថាកម្មមានពិត គឺជឿថាពេលធ្វើអ្វី   ដោយមានចេតនា គឺតាំងចិត្តធ្វើទាំងដឹងថា រមែងជាកម្ម គឺជាកម្មអាក្រក់  កម្ម​ល្អ កើតឡើងក្នុងខ្លួន ជាហេតុបច្ច័យកឲ្យកើតផលល្អផលអាក្រក់ជាបន្តបន្ទាប់)។ ទង្វើមិនមែន សូន្យទទេរនោះទេ និងជឿថាផល​ដែលត្រូវការនឹងសម្រេចបានដោយទង្វើ មិនដោយការបនស្រន ឬដេករងចាំជោគជាដើម)។
        ២. វិបាកសទ្ធា (ជឿវិបាក,ជឿផលនៃកម្ម, ជឿថាផលនៃកម្មមានពិត គឺជឿថាកម្មដែលធ្វើត្រូវមានផល ហើយផលត្រូវ មានហេតុ ផលល្អមកពីកម្មល្អ ផលអាក្រក់ មកពីកម្មអាក្រក់)។
        ៣. កម្មស្សកតាសទ្ធា (ជឿសភាវៈនៃសត្វដែលសត្វមានកម្មជារបស់ខ្លួន, ជឿថាមនុស្សម្នាក់ ៗ ជាម្ចាស់កម្ម នឹងត្រូវទទួលខុស ត្រូវសោយវិបាកទៅតាមកម្មរបស់ខ្លួន)។
        ៤. តថាគតពោធិសទ្ធា (ជឿការត្រាស់ដឹង របស់ព្រះពុទ្ធជាម្ចាស់, ជឿជាក់ថាព្រះអង្គជាព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្រះគុណ៩ប្ រការ ត្រាស់ដឹងធម៌ បញ្ញត្តិវិន័យទុកដោយប្រពៃ។ ព្រះអង្គទ្រង់ជាអ្នកដឹកនាំដែលស្តែងឲ្យឃើញច្បាស់ថា មនុស្ស គឺយើងរាល់គ្នានេះ ប្រសិនបើហ្វឹកហាត់បានល្អ ក៏អាចចូលទៅដល់ភូមិធម៌ដ៏ខ្ពង់ខ្ពស់បរិសុទ្ធបាន ដូចជាព្រះអង្គទ្រង់បំពេញជាតួយ៉ាង)។ ដូច្នេះឃើញថា ព្រះពុទ្ធសាសនាអាចជាសាសនានៃ”សទ្ធា” តែជាសទ្ធាប្រកបដោយបញ្ញា បើកើតសទ្ធាមិនប្រកបដោយបញ្ញាជា សទ្ធាអន្ធការ ឬជាសទ្ធាងប់ងល់ ដោយពុំមានបញ្ញា​សម្រាប់ពិចារណាឡើយ ។ នេះគឺជាសទ្ធាងងឹត។ សទ្ធាពិតក្នុងន័យពុទ្ធសាសនា គឺជាសទ្ធាប្រកបដោយ បញ្ញាជាមាគ៌ាជីវិត។

កើតជាមនុស្សត្រូវមានព្រហ្មវិហារធម៌

  f     ព្រហ្មវិហារធម៌ ជាគ្រឿងអាស្រ័យយ៉ាងប្រសើរ ធម៌ប្រចាំចិត្តដ៏ប្រសើរ គោលការណ៍ប្រព្រឹត្តិដែលប្រសើរ បរិសុទ្ធិ ដែលចាំបាច់ត្រូវតែមានសម្រាប់គោលចិត្ត កាន់កាប់ការប្រព្រឹត្តិទើបមានឈ្មោះថាដំណើរជីវិតយ៉ាងហ្មត់ចត់ និងប្រព្រឹត្តខ្លូនចំពោះមនុស្សសត្វទាំងឡាយដោយត្រូវ។ (Brahamavihara : holy abidings; subline states of mind.)
១. មេត្តា សេចក្តីស្រឡាញ់ ប្រាថា្នចង់ឲ្យគេមានសេចក្តីសុខ មានចិត្តមេត្រី និងគិតធ្វើ ប្រយោជន៍ដល់មនុស្សសត្វទូទៅ ។ (Metta : Loving-kindness, friendliness)
២. ករុណា សេចក្តីអាណិត គិតជួយអ្នកដទៃឲ្យរួចផុតទុក្ខ មានចិត្តអាសូជួបបំបាត់ក្តីទុក្ខលំបាករបស់សព្វសត្វ។ (Karuna : compassion)
៣. មុទិតា សេចក្តីពេញចិត្ត ខណៈពេលដែលអ្នកដទៃមានសេចក្តីសុខ មានចិត្តស្អាត បរិសុទ្ធិ ប្រកបដោយអាការៈសន្តិ ស្រស់បំព្រងជានិច្ចចំពោះសត្វទាំងឡាយ ជាអ្នកតាំងនៅក្នុងបកតិសុខ បណ្តោយចិត្តសោមនស្ស។ (Mudita : Sympathetic Joy altruistic joy)
៤. ឧបេក្ខា ការដំកល់ចិត្តជាកណ្តាល ដែលឲ្យតាំងនៅក្នុងធម៌តាមដែលពិចារណា ដោយបញ្ញា គឺមានចិត្តរាបត្រង់តាមធម៌ មិនលំអៀង ដោយការស្រឡាញ់ និងស្អប់ ពិចារណា ឃើញកម្មដែលសត្វទាំងឡាយធ្វើហើយ គួរទទួលនូវផលល្អឬអាក្រក់នោះ សមគួរដល់ហេតុ ដែលខ្លួនបំពេញ។ (Upekkha : Equanimity; neutrality; poise)​​ អ្នកប្រកាន់ខ្ជាប់នូវធម៌ទាំង៤ប្រការនេះ ឲ្យឋិតនៅជាប្រចាំក្នុងចិត្តរបស់អ្នក គឺវាមានគុណដ៏ធំធេងណាស់។ ព្រហ្មវិហារធម៌៤ ប្រការនេះហៅម្យ៉ាងទៀតថា អប្បញ្ញា ៤ (Unbounded states of mind; illimitables) ព្រោះផ្សព្វផ្សាយជាទូទៅ ចំពោះមនុស្សសត្វ ទាំងឡាយមិនមានប្រមាណ មិនកំណត់ព្រំដែន ក្របខ័ណ្ឌ។

ពុទ្ធគុណ ៩

Sujeata-237x300ពុទ្ធគុណ ៩ (គុណរបស់​ព្រះ​ពុទ្ធ –  Buddhaguņa : virtues or attributes of the Buddha)ឥតិបិ សោ ភគវា (បើទោះបីជា
យ៉ាងនេះ ៗ នោះគឺ ព្រះដ៏មានព្រះ​ភាគ – thus indeed is he, the Blessed One,)
. អរហំ (ជាព្រះអរហន្ត គឺ ជាអ្នកបរិសុទ្ធិ ឆ្ងាយចាកពីកិលេស ទំលាយកំហែង សង្សារចក្របានហើយ ជាអ្នកគួរណែនាំ  ប្រៀនប្រដៅអ្នកដទៃ គួរបានទទួលការ គោរពជាដើម – Araham˙ : holy; worthy; accomplished)
. សម្មាសម្ពុទ្ធោ (ជាអ្នកត្រាស់ដឹង ដោយព្រះអង្គឯង – Sammāsambuddho : fully self-enlightened)
. វិជ្ជាចរណសម្បន្នោ (ជាអ្នកដល់ព្រម ដោយវិជ្ជា គឺវិជ្ជានិងចរណៈ គឺការប្រព្រឹត្តិ-Vijjācaraņa-sampanno : perfect in knowledge and conduct)
. សុគតោ (ជាអ្នកទៅហើយដោយប្រ ​   សើរ គឺ ទ្រង់ដំណើរពុទ្ធចរិយា ឲ្យប្រព្រឹត្ត​ទៅដោយល្អ ព្រះអង្គឯង ក៏បានត្រាស់ដឹង សម្រេចជាព្រះពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចក៏ សម្រេចប្រយោជន៍ធំធេងដល់ជនទាំង ឡាយក្នុងទីដែលស្តេចទៅហើយ  សូម្បី បរិនិព្វានហើយ ក៏បានប្រតិស្ឋានព្រះសាស​នាទុកជាប្រយោជន៍ដល់មហាជនជារៀង​មក – Sugato : well-gone; well-farer; sublime)
. លោកវិទូ (ជាអ្នកដឹងច្បាស់នូវលោក គឺ ទ្រង់ដឹងសភាវៈ ដ៏ជាគតិធម៌នៃលោក គឺ សង្ខារទាំងឡាយ ទ្រង់ញ៉ាំងអធ្យាស្រ័យ សន្តាននៃសត្វលោកទាំងពួង អ្នកប្រព្រឹត្ត ទៅតាមអំណាចនៃគតិធម្មតាដោយពិត ជាហេតុនាំឲ្យទ្រង់ដំណើរជាឥស្សរៈ រួច​ផុតពីអំណាចគ្របដណ្តប់នៃគតិធម្មតា នោះ ហើយទ្រង់ជាទីពឹងនៃសត្វទាំង ឡាយអ្នកមកនៅក្នុងក្រសែលោក​ – ​Lokavidū : knower of the worlds)
. អនុត្តរោ បុរិសទម្មសារថិ (ជាសារថី ​ហ្វឹកបុរសដែលហ្វឹកបាន មិនមាននរ​ណា​ប្រ​សើរ​ជាង គឺទ្រង់ជាអ្នកហ្វឹកហាត់​មនុស្សបានដ៏អស្ចារ្យ មិនមាននរណាប្រៀបបាន​ – Anuttaro purisadamma​sā​ra​thi : the incomparable leader of men to be tamed)
. សត្ថា ទេវមនុស្សានំ (ទ្រង់ជាសាស្តានៃទេវតានិងមនុស្សទាំងឡាយ –  Satthā deva​manussānam˙ :  the teacher of gods and men)
. ពុទ្ធោ (ទ្រង់បានត្រាស់ដឹង ជាអ្នកផ្ញាក់រលឹក​និងស្រស់ស្រាយ គឺទ្រង់​រលាស់​ចេញ​ពីជំនឿនិងខប្រតបត្តិទាំងឡាយ​ដែលជឿមកខុស ៗ ផង ទ្រង់​បញ្ញាក់​អ្នក​ដទៃ​ឲ្យរួចផុតពីជំនឿងប់ងល់ ម្យ៉ាងទៀត​ព្រោះមិនជាប់ជំពាក់ មិនវង្វេង មិនហួង​ហែង​ខ្វល់ខ្វាយក្នុងរឿងផ្សេង ៗ មានការ​គិតដល់ប្រយោជន៍ផ្ទាល់ខ្លួនជាដើម ទើប មានព្រះទ័យស្រស់ស្រាយ បំពេញពុទ្ធ​កិច្ច​បានត្រូវបរិបូណ៌ ដោយប្រកាន់យក​ព្រះធម៌ជាប្រមាណ ។ ការដែលទ្រង់ព្រះ គុណសម្បូណ៌បែបនេះ រមែងអាស្រ័យ​ហេតុ គឺភាពជាអ្នកផ្ញាក់រលឹក និងរមែងនាំ ឲ្យកើតផល គឺធ្វើឲ្យទ្រង់ស្រស់ស្រាយ – Buddho : awakened)
. ភគវា (ទ្រង់ជាអ្នកមានជោគ គឺ ទ្រង់​ធ្វើ​ការណា ក៏សម្រេចគ្រប់ប្រការ ឬ ទ្រង់​ជាអ្នកបែងចែកជាចំណែកនៃព្រះធម៌ – Bha​ga​vā :  blessed; analyst)
ព្រះពុទ្ធគុណ ៩ នេះ ហៅម្យ៉ាង​ទៀតថា នវារហាគទិគុណ (គុណ ​ របស់​ព្រះ​ពុទ្ធ ៩ ប្រការ មានអរហំ ជាដើម) ពេលខ្លះបំប្រួញមកជា នវរហគុណ ឬ នវារហ​គុណ ប្រែថា គុណរបស់ព្រះពុទ្ធ ជាព្រះអរហន្ត ៩ ប្រការ ។

About these ads

មង្គល ៣៨ ប្រការ The Thirty Eight Blessings

              មង្គល ៣៨ (ការធ្វើឲ្យមានជោគល្អ ទង្វើដែលនាំមកនូវសេចក្តីសុខចម្រើន – blessings; ហៅពេញថាឧត្តមមង្គល គឺមង្គលដ៏ខ្ពង់ខ្ពស់- Mańgala : highest blessings)
គាថាទី១
អសេវនា ច ពាលានំ (មិនសេពគប់ជន ពាល-Bāla-asevanā: not to associate with fools; to dissociate from the wicked)
បណ្ឌិតានញ្ចសេវនា (សេពគប់ណ្ឌិត‑
Paņdi tasevanā : to associate with the wise)
បូជា ច បូជនីយានំ (បូជអ្នកដែលគួរបូជា-Pū janeyyapūjā : to honor those who are worthy of honor)
គាថាទី២
បដិរូបទេសវាសោ ច (នៅក្នុងប្រទេសដ៏សមគួរ-Paţirūpadesavāsa : living in a suitable region; good environment)
បុព្វេ ច កតបុញ្ញតា (ភាពជាអ្នកធ្វើបុណ្យទុកហើយក្នុងកាលមុន – Pubbekatapuññatā : having formerly done meritorious deeds)
អត្តសម្មាបណិធិ ច (តម្កល់ខ្លួនត្រូវ – Attasam māpaņidhi : setting oneself in the right course; right direction in self-guidance; perfect self-adjustment)
គាថាទី៣
ពាហុសច្ចញ្ច (ភាពជាអ្នករៀនសូត្រចេះចាំច្រើន- Bāhusacca : great learning; extensive learning)
សិប្បញ្ច (មានសិល្បវិទ្យា ជំនាញក្នុង
វិជ្ជាជីពរបស់ខ្លួន ‑ Sippa : skill;
knowledge of the arts and sciences)
. វិនោយ ច សុសិក្ខិតោ (មានរបៀបវិន័យ បានអប់រំខ្លួនល្អ – Vinaya : highly trained discipline)
១០សុភាសិតា ច យា វាចា (វាចាជាសុ ភាសិត ចេះប្រើវាចានិយាយឲ្យបានជាផលល្អ – Subhāsitavā cā : well-spoken speech)
គាថាទី៤
១១មាតាបិតុឧបដ្ឋានំ (បំរុងមាតាបិតា -Mātā pitu-upaţţhāna : support of mother and father)
១២.-១៣បុត្តទារស្ស សង្គហោបុត្តសង្គហ (សង្គ្រោះបុត្ត – Puttasaņgaha : cherishing of children) និងទារសង្គហ (សង្រ្គោះភរិយា‑ cherishing of wife)
១៤អនាកុលា ច កម្មន្តា (ការងារមិនច្របូកច្របល់ – Anākulakammanta : a livelihood which is free from complications)
គាថាទី៥
១៥ទានញ្ច (ចេះឲ្យទាន បរិច្ចាគសង្រ្គោះនិងបំពេញប្រយោជន៍ – Dāna : charity;liberality; generosity)
១៦ធម្មចិរយា ច (ប្រព្រឹត្តធម៌ តំរងនៅក្នុងធម៌ – Dhammacariyā : righteous conduct)
១៧ញាតិកានញ្ច សង្គហោ (សង្រ្គោះញាតិ – ñātakasaņgaha : rendering aid to relations)
១៨អនវជ្ជានិ កម្មានិ (ការងារដែលមិនមានទោស – Anavajjakamma : blameless actions; unexceptionable or beneficial activities)
គាថាទី៦
១៩អារតី វិរតី បាបា (លះអំពោះអាក្រក់ – Pāpavirati : abstaining from evils and avoiding them)
២០មជ្ជបានា ច សញ្ញាមោ (វៀរចាកការ ផឹកទឹកស្រវឹង – Majjapānasaññama : abstinence from intoxicants)
២១អប្បាមាទោ ច ធម្មេសុ (មិនប្រមាទ ក្នុងធម៌ទាំងឡាយ – Appamāda : diligence in virtue; perseverance in virtuous acts)
គាថាទី៧
២២គារវោ ច (សេចក្តីគោរព – Gārava : reverence; respect; appreciative action)
២៣. និវាតោ ច (សេចក្តីសុភាពទន់ភ្លន់ – Nivāta : humility; courtesy; politeness)
២៤សន្តុដ្ឋី ច(សេចក្តីសន្តោស-Santuţţhī : contentment)
២៥កតញ្ញូតា (មានសេចក្តីកតញ្ញូ- Kataññutā : gratitude)
២៦កាលេន ធម្មស្សវនំ (ស្តាប់ធម៌តាម កាលគួរ-Dhammassavana : the opportune hearing of the Doctrine; listening to good advice and the teaching of Truth on due occasions)
គាថាទី៨
២៧ខន្តី ច (មានសេចក្តីអត់អត់ – Khanti : patience; forbearance; tolerance)
២៨សោវចស្សតា (ជាអ្នកទូន្មានដោយ ងាយ – Sovacassatā : amenability to correction; obedience)
២៩សមណានញ្ច ទស្សនំ (បានជូបសមណៈ, ចូលទៅរកអ្នកស្ងប់រម្ងាប់កិលេស – Samaņadassana : seeing the holy men)
៣០. កាលេន ធម្មសាកច្ឆា (សន្ទនាធម៌តាមកាល រើសឱកាសសន្ទនាប្តូរចំណេះ ដឹង សេចក្តីយល់ឃើញ ការពិតសេចក្តីល្អ និងរឿងដែលជាប្រយោជន៍-Dhammasākacchā : religious
discussion at due seasons; regular or opportune discussion of Truth)
គាថាទី៩
៣១តបោ ច (សេចក្តីព្យាយាមដុតកំដៅ កិលេស ចេះគ្រប់គ្រងខ្លួន មិនបណ្តោយទៅតាមចំណង់ – Tapa : self-control; simple life)
៣២ព្រហ្មចរិយញ្ច (ប្រព្រឹត្តព្រហ្មចារីយ៍ ដើរតាមផ្លូវអរិយមគ្គ រក្សាការមិនត្រេកត្រ អាលក្នុងផ្លូវភេទ-Brahmacariya : a holy life)
៣៣អរិយសច្ចាន ទស្សនំ (ឃើញអរិយសច្ច យល់សេចក្តីពិតនៃជីវិត-Ariyasacca –dassana : discernment of the Noble Truths)
៣៤និព្វាន សច្ឆិកិរិយា ច (ធ្វើព្រះនិព្វានឲ្យប្រាកដ សម្រេចនិព្វាន – Nibbāna-sacchikiriyā : realization of Nibbana)
គាថាទី១០
៣៥ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កប្បតិ (ប្រទះលោកធម៌ចិត្តមិនរង្គោះរង្គើ- Akampita citta : to have a mind which is not shaken when touched by worldly vicissitudes)
៣៦អសោកំ (ចិត្តមិនសោកសៅ – Asokacitta : to have the mind which is free from sorrow)
៣៧វិរជំ (ចិត្តប្រាស់ចាកធុលី-Virajacitta : to have the mind which is undefiled)
៣៨ខេមំ (ចិត្តក្សេម – Khemacitta : to have the mind which is secure)
គាថាមួយមានបទសរុបថា “ឯតម្មង្គលមុត្តមី នេះជាមង្គលដ៏ឧត្តម‑ this is the highest blessing) ។
មានគាថាសរុបចុងមង្គលទាំង៣៨ នេះថា ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថសោត្ថី គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ” ប្រែថា “ទេវតាទាំងឡាយ ធ្វើនូវមង្គលយ៉ាងនេះហើយ រមែងជាអ្នកមិនបរាជ័យក្នុងទីទាំងពួង រមែងដល់នូវ សិរីសួស្តីក្នុងទីទាំងពួង នេះគឺឧត្តមមង្គលរបស់ទេវតាមនុស្សទាំងឡាយនោះ” (Those who have done these things see no defeat and go in safety everywhere. To them these are the highest blessings.)។