​​​ដើម្បីរក្សានូវគោលចារិកនិងខឿនវប្បធម៍របស់សញ្ជាតិខ្មែរយើងខ្ញុំក្នុងនាមជាព្រះចៅអធិការនិងគណះកម្មការវត្តសូមលើកឡើងនិងឧទេ្ទសនាមជូនទស្សនិកជន មិត្តអ្នកអានអំពីស្នាដៃនៃការកសាងវត្តខ្មែរមួយក្នុងចំណោម ១៤១ វត្ត នៅខេត្តត្រាវិញ (ដែនដីសណ្តរទន្លេមេគង្គ ភាគខាងត្បូងនៃប្រ ទេសវៀតណាម​)វត្តនោះមាននាមថា:​​វត្តពោធិសិរី​ស្ថិតនៅក្នុងឃុំហ្វាតឹងស្រុកកំពង់ស្ពានខែត្រត្រាវិញ(កម្ពុជាក្រោម)

ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ


​            មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។      សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆេ្នរទនេ្ល ដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សីទាំងពួងផងហើយបានជាអាចារ្យសមែ្តងមង្គលផេ្សងៗដល់មនុស្សទាំងពួងផងគ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្មនិងកុបិលមហាព្រហ្ម១អមង្គទៀតដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួង។    
             ពេលនោះកុបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា និងធម្មបាលកុមារ ៣ "ខ"  ដោយសន្យាទុកថាបើដោះប្រស្នាបាននឹងកាត់ក្បាលបូជាធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន៧ថៃ្ងសិនដើម្បីគិតប្រស្នាលុះកន្លងទៅ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ ដោយអាជ្ញាកុបិលមហាព្រហ្មជា ប្រាកដហើយ។                                   ដូចេ្នះគួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាងទើបចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ដើមត្នោតនោះសត្វ ឥន្រី្ទញីឈ្មោលធ្វើសំបុក អាស្រ័យនៅ វេលាយប់ឥន្រី្ទញីសួរ ឥន្រ្ទីឈ្មោលថា ព្រឹកនេះយើងបានអា ហារពីណាស៊ី? ឥន្រី្ទឈ្មោលឆ្លើយថាយើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។      ​​       
                 ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ? ឥន្រី្ទឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួសី្តស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១ ទៀតថា ថៃ្ងត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខ១ ទៀតថា វេលាល្ងាចសិរីស្ថិតនៅទីណា ?       ត្រូវឆ្លើយថានៅជើងហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។ ធម្មបាលកុមារបានលឺដូចេ្នះ ក៏ត្រឡប់ទៅប្រាសាទវិញ។      
                 ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានលឺមក កុបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជា បាទបរិចាវិកាព្រះឥន្រ្ទ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំង លោកធាតុ បើបោះទៅលើអាកាសភ្លៀងក៏រាំងបើចោល ក្នុងមហាសមុទ្រទឹកក៏រីងស្ងួតហួតអស់ ដូចេ្នះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលក្បាល ថាហើយក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សាជាកូនច្បង នាងទុង្សាទើបយកពាន ទៅទទួលក្បាលបិតា ហើយហែប្រទក្សិណភំ្នព្រះសុមេរុ ៦០នាទីហើយក៏ អញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅ ក្នុងគុហាគន្ធមាលី ភំ្នកៃលាស បូជាគឿ្រងទិព្វផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏និមិត្តរោងទព្វដ៏ ហើយដោយកែវ ៧ប្រការ ឈ្មោះថា "ភគវតីសភា" ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ឆ្នាំជា សង្រ្កាន្តនាងទេពធីតាទាំង ៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ក្បាលកុបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភំ្នព្រះសុមេរុរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកវិញ។

                                                           ថៃ្ងទេពធីតាមហាសង្រ្កានគ្រឿងអាភរណៈ


               ថ្ងៃអាទិត្យ    ទុង្សាទេវី​​​​ ​​​    សៀតផ្កាទទឹម    គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។



               ថ្ងៃចន្ទ័         គោរាគទេវី     សៀតផ្កាអង្គាបុស្ស   គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។


               ថ្ងៃអង្គារ​​   រាគ្យសាទេវី     សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ  


               ថ្ងៃពុធ​      មណ្ឌាទេវី   សៀតផ្កាចំប៉ា   គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។


               ថ្ងៃព្រហស្បតិ៍    កិរិណីទេវី សៀតផ្កាមណ្ឌា  គ្រឿងប្រដាប់មរកត  ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។


                ថ្ងៃសុក្រ    កិមិរាទេវី សៀតផ្កាចង្កុលណី  គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណពាហនៈក្របី ។


                ថ្ងៃសៅរ៍   មហោទរាសៀតផ្កាត្រកៀត  គ្រឿងប្រដាប់នីលរត័ន៍  ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ  ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។